កំពង់ស្ពឺ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡុង រិត ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួចលក់អចលនវត្ថុរបស់អ្នកដទៃ និងរំលោភលើទំនុកចិត្ត តាមដីការបស់លោក ឆឹម ឫទ្ធី ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕