You are currently viewing ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ប្រជុំផ្សព្វផ្សាយផែនការរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ប្រជុំផ្សព្វផ្សាយផែនការរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ពោធិ៍សាត់៖ ថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រជុំផ្សព្វផ្សាយផែនការរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយ នាយរងកងរាជអាវុធហត្ថជាច្រើនរូប។

ក្រោយពីផ្សព្វផ្សាយផែនការរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា រួចមក លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន បានបញ្ជាក់បន្ថែមដល់នាយទាហាន នាយទាហានរង និងពលទាហាន គ្រប់បណ្តាមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខទាំងអស់ ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ច និងបទបញ្ញត្តិផ្សេងៗដែលថ្នាក់លើបានដាក់ចុះ ត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង របស់កងរាជអាវុធហត្ថក៏ដូចជាលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ អោយបានដាច់ខាត៕