កណ្តាល៖ ថ្ងៃសុក្រ ១២កេីត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលេីកដែក អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន១.៦០៥.០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគល់ជូនគ្រួសារនាយចំណង់ ម៉ៅ វាសនា សមាជិកកងវរ:អន្តរាគមន៍ក្រុងតាខ្មៅដែលទើបឆ្លងទន្លេរួចដល់លំនៅដ្ឋានក្នុងភូមិពាមរាំងក្រោម ឃំុពាមរាំង ស្រុកលេីកដែក ខេត្តកណ្តាល។
ស្ថិតក្នុងបរិយាកាសដ៏សប្បាយរីករាយ នាយចំណង់ ម៉ៅ វាសនា និងគ្រួសារ បានថ្លែងអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ត្រី សំ តុលា និងក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕