ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជួបពិភាក្សាការងារជាមួយនឹងលោកឧត្តមសេនីយ៍ឯក ស៊ុនណៃ ប្រាភូឆាណៃ មេបញ្ជាការបញ្ជាការដ្ឋានសង្រ្គាមពិសេសនៃកងយោធពលភូមិន្ទថៃ។ នៅក្នុងជំនួបពិភាក្សាការងារនេះ ដើម្បីសិក្សាស្វែងយល់ ពីតួនាទី ភារកិច្ចរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតួនាទី ភារកិច្ចរបស់បញ្ជាការដ្ឋានសង្គា្រមពិសេស និងរកចំណុចរួមមួយ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកាន់តែស៊ីជម្រៅថែមទៀត៕