You are currently viewing អភិបាលនៃគណៈអភិបាលខេត្តកំពតអញ្ជើញជួបសំណេះសំណាលជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្ត

អភិបាលនៃគណៈអភិបាលខេត្តកំពតអញ្ជើញជួបសំណេះសំណាលជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្ត

កំពត៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីជួបសំណេះសំណាលជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ក្រោមអធិបតីភាពឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសាលាខេត្តកំពត ដែលមានកាអញ្ជើញចូលរួមពីសំណាក់លោកប្រធាន អនុប្រធានមន្ទីរជំុវិញខេត្ត និង នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្ដម ជាវ តាយ បានលើកសរសើរដល់កម្លាំងអាវុធហត្ថទាំងអស់ ដែលបានខិតខំអនុវត្តការងារបានយ៉ាងល្អ ជូនរាជរដ្ឋាភិបាលក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦កន្លងទៅ។
បន្ថែមពីនេះ ឯកឧត្ដម ជាវ តាយ ក៏បានឧបត្ថមថវិកាជូននាយ នាយរងអាវុធហត្ថ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០.០០០រៀល សរុបថវិកាចំនួន៩.៦០០.០០០រៀល៕