កំពង់ចាម៖ នៅវេលាម៉ោង១៩ និង ២០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិជ្រោយថ្ម សង្កាត់ងបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៊ុត រ៉ាធូ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិបឹងបាសាក់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម រួមទាំងចាប់យកវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សចំនួន១កញ្ចប់ និងទូរសព្ទដៃ១គ្រឿង (ម៉ាកសាំសុង)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕