You are currently viewing ស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវឃាត់ខ្លួនពាក់ព័ន្ធនឹង​គ្រឿងញៀន​៣៣កញ្ចប់

ស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវឃាត់ខ្លួនពាក់ព័ន្ធនឹង​គ្រឿងញៀន​៣៣កញ្ចប់

ភ្នំពេញ៖ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្លូវ១៧៨កែង៦៣ សង្កាត់ផ្សារថ្មី រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ ម៉ី ភេទស្រី ជាមួយនឹងគ្រឿងញៀនចំនួន៦កញ្ចប់ ក្រោយពីស្តាប់ចម្លើយរួចមកកម្លាំងជំនាញបានបន្តស្រាវជ្រាវឃាត់ខ្លួនស្ត្រីវៀតណាមម្នាក់ទៀតជាមួយនឹងគ្រឿងញៀនចំនួន៣៣កញ្ចប់។ មន្ត្រីអាវុធហត្ថបានប្រាប់ GRK News ថា នៅវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ចំណុចផ្ទះបណ្ដែតទឹកក្រុម១៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ។ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញមាន ការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌ​ឫស្សីកែវ បានប្រតិបត្តិការចុះបង្ក្រាបការចែកចាយ ជួញដូរសារធាតុញៀនដោយខុសច្បាប់។ មន្ត្រីអាវុធហត្ថបាន​ប្រាប់​ឱ្យដឹងថា បានឃាត់ខ្លួន​ជនសង្ស័យ១នាក់ ឈ្មោះ ឃុន ស្រីពៅ ហៅ (លែ) ជនជាតិវៀតណាម ភេទស្រី អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅៈ កន្លែងកើតហេតុ​ខាងលើ និងចាប់យកវត្ថុតាងរួមមាន 1-ក្រាមសថ្លាចំនួន៣៣កញ្ចប់តូច 2-ដបសម្រាប់ជក់ចំនួន២ដប 3-ជញ្ជីងថ្លឹងថ្នាំញៀន​ចំនួន​២គ្រឿង 4-ថង់សម្រាប់ច្រកថ្នាំមួយចំនួន។ ជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅការិយាល័យជំនាញដើម្បីបន្តនីតិវិធី។

551bbe953095fd52fe595235a28dea83

8bf109b3963641ac504fbea0c7fa83c8