រតនគិរី៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ជា ពេជ្រ អយ្យកាអមសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងបានលុង និងស្រុកបរកែវ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២ករណី នៅក្រុងបានលុង និងក្នុងស្រុកបរកែវ ខេត្តរតនគិរី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់រួមមាន៖
១. ឈ្មោះ យ៉ែម ដាវី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី (ពីបទរក្សាទុកនិងជួញដូរនូវសារធាតុញៀន)។
២. ឈ្មោះ រហ្វែក សាវី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិលំជ័រ ឃុំលំជរ័ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី (បទប្រើប្រាស់)។
៣. ឈ្មោះ សារីសាមិនី ភេទប្រុស អាយុ២៣ឆ្នាំ ជនឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី (បទប្រើប្រាស់)។
៤. ឈ្មោះ លេង ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី(បទប្រើប្រាស់)។
៥. ឈ្មោះ រឿន បូរិទ្ធ (ហៅដំបង) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្រ្តីនគរបាលក្រុងបានលុង ខេត្តរតនគិរី មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី (បទប្រើប្រាស់) ។
និង៦. ឈ្មោះ គឹម រតនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី (បទប្រើប្រាស់) រួមទាំងចាប់យកវត្ថុតាងមានម៉្សៅក្រាមពណ៌សចំនួន១២កញ្ចប់ ទម្ងន់៤០.៤០ក្រាម(ថ្លឹងទាំងថង់), ថ្នាំញៀនប្រភេទគ្រាប់WY ចំនួន៤២គ្រាប់ ទម្ងន់៤.១៤ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង, ម៉ូតូចំនួន៣គ្រឿង, ទូរសព្ទដៃចំនួន៤គ្រឿង, ប្រាក់រៀលចំនួន២៩៣.០០០រៀល, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ(ថតចម្លងចំនួន១សន្លឹក), ខ្សែកចំនួន១ខ្សែ, បណ្តោងចំនួន១បណ្តោង, ចិញ្ជៀនចំនួន ១វង់, កាបូបចំនួន១ និងសម្ភារៈសេពគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យបង្ក្រាបគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕