You are currently viewing ឧត្តមសេនីយ៍ត្រី កង សៅគុណ ប្រគល់ផ្ទះចំនួន១ខ្នង ជូនប្រជាពលរដ្ឋនៅស្រុកត្បែងមានជ័យ

ឧត្តមសេនីយ៍ត្រី កង សៅគុណ ប្រគល់ផ្ទះចំនួន១ខ្នង ជូនប្រជាពលរដ្ឋនៅស្រុកត្បែងមានជ័យ

ព្រះវិហារ៖ នៅវេលាម៉ោង ០៧ និង ៣០នាទី ព្រឹកថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំនាយអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងស្រុក អញ្ជើញទៅប្រគល់ផ្ទះចំនួន១ខ្នង ទំហំ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ដែលចំណាយថវិកាចំនួន៦.៣០០.០០០រៀល ជូនប្រជាពលរដ្ឋឈ្មោះ ស្រី ចាត ភេទប្រុស អាយុ៤៩ឆ្នាំ(ប្តី) និងឈ្មោះ សាន សំណំ អាយុ ៣៤ឆ្នាំ(ប្រពន្ធ) រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រួមទាំងនាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនមាន៖ ទឹកត្រី១យួរ, ទឹកសុទ្ធ៨កេស, អង្ករ២បេ, មី៤កេស, ធុងទឹក៣, កន្ទេល២, ខ្នើយ១ , ទឹកក្រូច១យួរ, ទឹកផ្លែឈើ៤កេស, ចាន១០, សារុង១០, នំ ២ធុង និងថវិកាចំនួន២០០.០០០រៀលផងដែរ៕