ក្រចេះ៖ ដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ នៅវេលាម៉ោង ១៥ និង ២០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត សុភ័ក្រ្តវាសនា មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីចែកចាយនូវសារធាតុញៀន នៅចំណុចភូមិក្រចេះ សង្កាត់ក្រចេះ ក្រុង/ខេត្តក្រចេះ ដោយឃាត់ខ្លួន ជនសង្ស័យបានចំនួន៤នាក់មាន៖
១. ឈ្មោះ អៀម សុវណ្ណដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុង/ខេត្តក្រចេះ មុខរបរកម្មករ (កាប់ជ្រូក) ។
២. ឈ្មោះ អៀម ធីតា ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុង/ខេត្តក្រចេះមុខរបរកម្មករ(កាប់ជ្រូក)។
៣. ឈ្មោះ ឡុង ភារម្យ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិក្រចេះ សង្កាត់ក្រចេះ ខេត្តក្រចេះ។
និង៤. ឈ្មោះ សឿ រៀប ភេទស្រីអាយុ៤៤ឆ្នាំ រស់នៅភូមិក្រចេះ ក្រុង/ខេត្តក្រចេះ មុខរបរយោធា រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមពណ៌ស(ម៉ាទឹកកក) ចំនួុន១កញ្ចប់តូច, កាំភ្លើងកែច្នៃមិនទាន់រួចចំនួន១ដើម, កាំភ្លើងកែឆ្នៃ (កាំភ្លើងខ្យល់)ចំនួន១ដើម, ដែកចំនួន២, កាំបិត៤, ទូរសព្ទ២គ្រឿង, រណា១, ដែកកេះម៉ាញ់ជីតូ១, ថង់សំរាប់រំលែកសារធាតុញៀនចំនួន១៧ និងសម្ភារ:សម្រាប់ជក់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី៕