You are currently viewing លោកវរសេនីយ៍ឯក ហែម ផល្លី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាប្រគល់ជូននាយអាវុធហត្ថ

លោកវរសេនីយ៍ឯក ហែម ផល្លី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាប្រគល់ជូននាយអាវុធហត្ថ

ព្រះវិហារ៖ ព្រឹកថ្ងៃចន្ទ ១៥កេីត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ហែម ផល្លី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ និងនាយ នាយរងកងរាជអាវុធហត្ថ តំណាងលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន៥០០.០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនមាន ទឹកផ្លែឈើ២កេស, ទឹកសុទ្ធ២កេស, មី២កេស និងនំធុង២ធុង ប្រគល់ជូនគ្រួសារលោកនាយចំណង់ ជុំ មី ដែលប្រពន្ធទើបឆ្លងទន្លេរួចដល់លំនៅដ្ឋាន ក្នុងភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោកនាយចំណង់ ជុំ មី និងគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរដល់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ និងក្រុមការងារទាំងអស់ សូមអោយមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕