You are currently viewing កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឧត្តរមានជ័យៈ នៅវេលាម៉ោង១៣ និង៣០ នាទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ត្រពាំងប្រាសាទ ដឹកនាំដោយលោក វរសេនីយ៍ទោ គង់ ដារ៉ា មេបញ្ជាការស្រុក បានចុះបង្ក្រាបករណីចែកចាយនូវសាធាតុញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចឃុំទុំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនជនសង្ស័យរួមមាន៖
០១.ឈ្មោះ ក្រូច វ៉ាត(ហៅជាង) ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ រស់នៅភូមិត្រាំចាន ឃុំ ព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
០២.ឈ្មោះ ហង់ សុខេន (ហៅពៅ) ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមជាងសិប្បកម្ម រស់នៅភូមិ ឃុំ ស្រុក ត្រពាំងប្រាសសទ ខេត្តឧត្តរមានជ័យ ។
ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនោះផងដែរកម្លាំងកងរាជអាវុធហត្ថក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន៖
០១.ម្សៅក្រាមពណ៌សចំនួន ០១ កញ្ចប់ ទំងន់ ១០.៦៣ក្រាម
០២.ទូរស័ព្ទចំនួន ០៣គ្រឿង
០៣.ប្រាក់រៀលចំនួន ១០០,០០០រៀល
០៤.កាបូបដៃចំនួន០១ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានមន្រ្តីជំនាញកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ។