សៀមរាប៖ នៅវេលាម៉ោង០២ និង០០នាទីឈានចូល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ កំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់(ស្រី០២នាក់) និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌ស(ម៉ាទឹកកក)ចំនួន៣០កញ្ចប់ ៧៥៣.១០ក្រាម និងទូរស័ព្ទ ០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ។
