ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅស្នងការដ្ឋានបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារព័ត៌មាន សន្តិសុខ ប្រចាំសប្តាហ៍ទី៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារស្រាវជ្រាវព័ត៌មាន និងសន្តិសុខ ដែលមានការចូលរួមពីសំណាក់នាយរងសេនាធិការ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ និងនាយទាហានចំណុះស្នងការដ្ឋានបច្ចេកទេសសន្តិសុខ។
