កែប៖ នៅព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៨ កំលាំងកងរាជអាវុធហត្ថខេត្តកែប សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដំណាក់ចង្អើរ ដឹកនាំដោយលោកអនុសេនីយ៍ទោ ដួង ប្រុស នាយការិយាល័យបទល្មើសគ្រឿងញៀនបានចុះផ្សព្វផ្សាយច្បាប់គ្រឿងញៀន និងផលប៉ះពល់នៃការប្រើប្រាស់គ្រឿងញៀន ជាអំពើខុសច្បាប់ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅសាលាបឋមសិក្សាមេងឌិច (រៀនភាសាចិន ) ស្ថិតនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្នុងការផ្សព្វផ្សាយមានលោកគ្រូអ្នកគ្រូចូលរួមស្តាប់ចំនួន ១១នាក់ ស្រី ៨ នាក់និងសិស្សានុសិស្ស ចំនួន ៧៧៤នាក់ ស្រី ៤២៦ នាក់។
ក្នុងការផ្សព្វផ្សាយនេះដែរលោកអនុសេនីយ៍ទោ ដួង ប្រុស បានលើកឡើងពីច្បាប់គ្រឿងញៀន និងផលប៉ះពាល់នៃគ្រឿងញៀន ការប្រើប្រាស់ការជួញដូរជាអំពើខុសច្បាប់ ហើយបានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សជៀសឱ្យឆ្ងាយពីគ្រឿងញៀន។