ស្ទឹងត្រែង៖ ព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅវត្តវេទ្បុវ័ន (ហៅវត្តស្រែឬស្សី) ស្ថិតនៅភូមិ ឃុំស្រែឬស្សី ស្រុកថាទ្បាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងកម្លាំងក្រោមឱវាទ បានកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ និងបានចូលរួមបច្ច័យកសាងវត្តចំនួន ៣,៧៣០,០០០ រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ។
