You are currently viewing ឧត្តមសេនីយ៍ត្រី កង សៅគុណ បានដឹកនាំកម្លាំងក្រោមឱវាទអញ្ជើញកាន់បិណ្ឌរាប់បាទនៅវត្ដសំវរៈសិលា ហៅវត្តបាក់កាំ

ឧត្តមសេនីយ៍ត្រី កង សៅគុណ បានដឹកនាំកម្លាំងក្រោមឱវាទអញ្ជើញកាន់បិណ្ឌរាប់បាទនៅវត្ដសំវរៈសិលា ហៅវត្តបាក់កាំ

ព្រះវិហារ៖ នៅព្រឹកថ្ងៃអង្គារ ១រោចខែ ភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានដឹកនាំកម្លាំងក្រោមឱវាទអញ្ជើញកាន់បិណ្ឌរាប់បាទនៅវត្ដសំវរៈសិលា ហៅវត្តបាក់កាំ ស្ថិតក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយបាននាំយកសម្ភារៈថវិកាប្រគេនព្រះសង្ឃក្នុងវត្តរួមមានថវិកាចំនួន ២,០៦៤,៦០០រៀល អង្ក០២បាវ, ទឹកបរិសុទ្ធ០២កេះ, ទឹកក្រូច០២ កេះ, មី០២កេះ, សាដកចំនួន០៤ និងគ្រឿងឧបភោគបរិភោគបរិភោគមួយចំនួនទៀត៕