You are currently viewing ឧត្តមសេនីយ៍ត្រី គឹម រស្មី បានដឹកនាំកម្លាំងក្រោមឱវាទអញ្ជើញកាន់បិណ្ឌវេនទី៣ នៅវត្តសិរីវឌ្ឍនារាមវីឡាកាត់

ឧត្តមសេនីយ៍ត្រី គឹម រស្មី បានដឹកនាំកម្លាំងក្រោមឱវាទអញ្ជើញកាន់បិណ្ឌវេនទី៣ នៅវត្តសិរីវឌ្ឍនារាមវីឡាកាត់

រតនគិរីៈ ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោកជំទាវ បានដឹកនាំកម្លាំងមន្រ្តីក្រោមឱវាទ អញ្ជើញកាន់បិណ្ឌវេនទី៣ នៅវត្តសិរីវឌ្ឍនារាមវីឡាកាត់ ស្ថិតក្នុងភូមិ ២វីឡាកាត់ ឃុំកាចាញ ក្រុងបានលុង ខេត្តរតនគិរី និងបាននាំយកនូវគ្រឿងបរិភោគ ទយ័ទាន និងបច្ច័យសម្រាប់ជួយកសាងវត្តចំនួន ៣,០៦០,០០០រៀល យកទៅប្រកេនដល់ព្រះសង្ឃ ។