រតនគិរីៈ ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី មឿន មិត្តពិសិទ្ធ អនុប្រធានមន្ទីរព័ត៌មានបច្ចេកទេសសន្តិសុខ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី តំណាង លោក ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ឧត្តមសេនីយ៍ទោ ខាំ សៃ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៨ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយរោគគាពាធ ។
