រតនគិរី៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ត្រី សុខ មិន មេបញ្ជាការមូលដ្ឋានស្រុកបាន ដឹកនាំកម្លាំងជួយសង្គ្រោះស្រ្តីមានផ្ទៃពោះដើម្បីបញ្ជូនទៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវរង់ចាំសម្រាលកូន ស្រី្តពពោះនោះមានឈ្មោះ រចំ ផា្លន ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិច្រាយ មានទីលំនៅ ភូមិតេនសូស ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។