ឧត្តរមានជ័យ៖ ព្រឹកថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញកាន់វេនបិណ្ឌទី០១ នៅវត្តចំរើនកុសល់ ហៅវត្តច្រោក ស្ថិតនៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ព្រមទាំងនាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនប្រគេនដល់ព្រះសង្ឃ និងថវិកាចំនួន ៣,៦៤០,០០០រៀល សំរាប់កសាងវត្តផងដែរ។
