ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីប្រជុំផ្សព្វផ្សាយ ការងារជំនាញវិស្វកម្ម ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក តេង ឈួន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការការងារវិស្វកម្ម។ អញ្ជើញចូលរួមក្នុងពិធីនេះមានលោកឧត្តមសេនីយ៍ទោ គង់ ដាំ នាយករងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ទោ ង៉ាន់ ច័ន្ទវឌ្ឍនា នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ នាយករងសាលាកងរាជអាវុធហត្ថកំបូល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីខេត្ត នាយការិយាល័យវិស្វកម្ម កងរាជអាវុធហត្ថរាជធានី-ខេត្ត អញ្ជើចូលរួមផងដែរ។ ការផ្សព្វផ្សាយជំនាញវិស្វកម្មនេះ ស្តីពីលិខិតបទដ្ឋានគតិយុត្តិរបស់គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋគ្រប់ថ្នាក់ នីតិវិធីនៃការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការងារជំនាញវិស្វកម្ម។
ឧត្តមសេនីយ៍ឯក តេង ឈួន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយការងារជំនាញវិស្វកម្ម
- Post author:Sery Vutha
- Post published:September 28, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ