ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាទ ដែលជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ព្រមទាំងនាយករង និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១,១៤០ ដុល្លារអាមេរិក ជូនលោកនាយចំណង់ ឆន សុផៃ ជំនួយការ ការិយាល័យហិរញ្ញវត្ថរ មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ដែលជួប គ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកនៅមន្ទីរពេទ្យព្រះកេតុមាលា។