ព្រះវិហារ៖ នៅវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការស្រុក សហការជាមួយកម្លាំងកងពលលេខ៣ បានចុះបង្រ្កាបករណីរក្សាទុក ឬជួញដូរនូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ក្នុងនោះមានជនសង្ស័យឈ្មោះ ប៉ុន ចន្ធូ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ រស់នៅភូមិស្រអែមជេីង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក )ចំនួន ២កញ្ចប់, លុយខ្មែរ ២៥២.៥០០រៀល និងទូរស័ព្ទដៃ ០១គ្រឿង។
ក្រោយការសាកសួរ ជនសង្ស័យឈ្មោះ ប៉ុន ចន្ធូ ថា៖ ថ្នាំញៀននោះ បានទិញពីឈ្មោះ ដា។ លុះព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង ៦ និង ០០នាទី កម្លាំងកងរាជអាវុធហត្ថសហការជាមួយកម្លាំងកងពលលេខ៨ និងកងពលលេខ៣ ចុះឃាត់ខ្លួនឈ្មោះ ហ៊ុន រ៉ាដា ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្ធួត ស្រុកជាំក្សាន្ត រួមទាំងដកហូតបានវត្ថុតាងមាន៖ ទូរស័ព្ទដៃ ១គ្រឿង និងសម្ភារ:សំរាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួន ។
បន្ទាប់មកកម្លាំងរបស់យេីង បានបន្តទៅឆែកឆេរតូបធ្វេីម៉ូតូ របស់ឈ្មោះ ប៉ុន ចន្ធូ រកឃេីញ ថ្នាំញៀនចំនួន ៣កញ្ចប់បន្ថែមទៀត ៕
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។