រតនគិរី៖ ព្រឹកថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោកជំទាវ បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញកាន់បិណ្ឌវេនទី៦ នៅវត្តសុវណ្ណគង្គារនារាម ស្ថិតក្នុងភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងបច្ច័យសម្រាប់ជួយកសាងវត្តចំនួន ១.០៥០.០០០រៀល យកទៅប្រគេនដល់ព្រះសង្ឃផងដែរ។
