ស្វាយរៀង៖ ព្រឹកថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញកាន់វេនបិណ្ឌទី០៦ នៅវត្តចំនួន៤មាន៖ វត្តបុព្វារាម ហៅ(វត្តព្រៃយាយ), វត្តតាឡុក, វត្តពោធិថ្មី ហៅ(វត្តបាវិត) និងវត្តតាពៅ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ព្រមទាំងនាំយកគ្រឿងឧបភោគ បរិភោគមួយចំនួននិងចង្ហាន់ សាដក បច្ច័យ ដើម្បីប្រគេនដល់ព្រះសង្ឃ ដែលចំណាយថវិកាសរុបចំនួន ២៦,៦៦៤,៥០០រៀល។
ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញកាន់វេនបិណ្ឌទី៦ នៅវត្តចំនួន៤
- Post author:Sery Vutha
- Post published:September 30, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / កីឡា វប្បធម៌ សិល្បៈ