You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់ភារកិច្ច ជូននាទាហាននៃកងរាជអាវុធហត្ថ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់ភារកិច្ច ជូននាទាហាននៃកងរាជអាវុធហត្ថ

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់ភារកិច្ច ជូននាទាហាននៃកងរាជអាវុធហត្ថ ។ ពិធីនេះមានការអញ្ជើញចូលរូមពីសំណាក់ លោក មេបញ្ជាការរង នាយ-នាយរងសេនាធិការ ស្នងការ ស្នងការង នាយការិយាល័យ និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។