កម្លាំងអ.ហ ក្រុងប៉ោយប៉ែត បានឃាត់ខ្លូនជនសង្ស័យម្នាក់ពីបទ រំលោភសេពសន្ថវៈ និងគំរាមសំលាប់

ខេត្តបន្ទាយមានជ័យ: វេលាម៉ោង១១ និង០០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៦ កម្លាំងអ.ហ ក្រុងប៉ោយប៉ែត បានឃាត់ខ្លូនជនសង្ស័យម្នាក់ពីបទ រំលោភសេពសន្ថវៈ និងគំរាមសំលាប់ដែលប្រព្រឹត្តកាលពីថ្ងៃទី១៦.០៤.២០១៦ កន្លងមក។ ជនសង្ស័យឈ្មោះ ង៉ូយ រ៉ុន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ ជនសង្ស័យបានសារភាពថាខ្លួនរបស់គេពិត ជាបានរំលោភជនរងគ្រោះ ដូចការចោទប្រកាន់ របស់ជនរងគ្រោះពិតប្រាកដមែន ។ ជនរងគ្រោះ រស់នៅភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ បច្ចប្បន្ន: កម្លាំងជំនាញ អ.ហខេត្ត កំពុងកសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធីច្បាប់។
20160420032656