តាកែវ៖ នៅវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាប មុខសញ្ញាជួញដូរ និងរក្សាទុកសារធាតុញៀ ននៅភូមិស្រែន័យ ឃុំបឹងក្រាញ់ត្បូង ស្រុកសំរោង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ឆាង មាឃ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រែន័យ ឃុំបឹងត្រាញ់ខាងត្បួង ស្រុកសំរោង ខេត្តតាកែវ រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមសថ្លា(ម៉ាទឹកកក)ចំនួន ០៤កញ្ចប់ ទម្ងន់ ១.២០ក្រាម និងទូរស័ព្ទចំនួន ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។