You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថរយៈពេល៩ខែ

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថរយៈពេល៩ខែ

កណ្តាល៖ ព្រឹកថ្ងៃចន្ទ ០៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថរយៈពេល៩ខែ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ជួរមេបញ្ជាការរងខេត្តផងដែរ។