You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច

ស្វាយរៀង៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមអធិតីភាព លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយរងសេនាធិការដ្ឋាន លោកប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីនាយការិយាល័យ លោកមេបញ្ជាការ រងមូលដ្ឋានក្រុង ស្រុកទាំង៨ ផងដែរ។ បន្ទាប់មកលោក អនុសេនីយ៍ត្រី ផាន វណ្ណដា នាយការិយាល័យសរុបសេនាធិការដ្ឋាន ឡើងអានរបាយការណ៍រួចក៏មានការ រាយការណ៍ពីមូលដ្ឋានក្រុងស្រុក និង មន្ទីរទាំង៥ សេនាធិការដ្ឋាន១
លោកវរសេនីយ៍ទោ ប៉ាង ជឿន ប្រធានមន្ទីរដ្ឋបាលនិងហិរញ្ញវត្ថុឡើងអានសុន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត។ លោកឧត្ដម សេនីយ៍នុត នន្ទមេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តមានប្រសាសន៍ ដាក់ទិសដៅបន្តទៀតៈ
១ -ពង្រឹងការងារសន្តិសុខសង្គម បន្តក្តាប់គ្រប់គ្រងសភាពការណ៍ ពិសេសព្រឹត្តិការនយោបាយ
២-ត្រូវយកចិត្តទុកដាក់ក្តាប់ព័ត៌មានគ្រប់ហេតុការណ៍ដែលកើតមានតាមមូលដ្ឋាន រួចរាយការណ៍ជូនឯកឧត្តមមេបញ្ជាការជាបន្ទាន់
៣- បន្តការងារ បង្ការ បង្រ្កាប មុខសញ្ញាផ្សេងៗ
៤-ការងារបង្ករបង្កើតផល និងចិញ្ចឹមទ័ព។