កោះកុង៖ ព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញកាន់វេនបិណ្ឌទី៧ នៅវត្តចំនួន២ មានវត្តអម្ពទិយារ៉ាម ហៅ(វត្តព្រែកស្វាយបានបច្ច័យចំនួន ៥,១៦៩,៩០០រៀល និងវត្តទេពនិមិត្តហៅ(វត្តថ្មី) បានបច្ច័យចំនួន ៥,៥៥៥,៥០០រៀល ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ និងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទខេត្តកោះកុង ព្រមទាំងនាំយកគ្រឿងឧបភោគ បរិភោគមួយចំនួននិងចង្ហាន់ សាដក ដើម្បីប្រគេនដល់ព្រះសង្ឃផងដែរ។
