ឧត្តរមានជ័យ៖ ព្រឹកថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឧត្តរមានជ័យ បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញកាន់វេនបិណ្ឌទី៨ នៅវត្តប្រាសាទរាជាសំរោង ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ព្រមទាំងនាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនប្រគេនដល់ព្រះសង្ឃ និងបានប្រគេបច្ច័យចំនួន ២,២០០,០០០រៀល សំរាប់កសាងវត្ត ព្រមទាំងបានជូនថវិកាដល់យាយជី តាជី ៧៥នាក់ ក្នុងម្នាក់ៗ ទទួលបាន ៥០០០រៀលផងដែរ។
