ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅបន្ទប់ការិយាល័យការងារទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកិច្ចប្រជុំបន្ទាប់ពីការប្រគល់ភារកិច្ច របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ការប្រជុំនេះគឺដើម្បីផ្សព្វផ្សាយ ត្រួតពិនិត្យវិន័យសណ្តាប់ធ្នាប់ និងពង្រឹងការងារ របៀបធ្វើការ និងការបំពេញភារកិច្ចមានការទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមប្រសាសន៍របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានមានប្រសាសន៍ថា ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការចូលរួមពីសំណាក់ស្នងការរង នាយការិយាល័យ ព្រមទាំងនាយផ្នែកចំណុះស្នងការដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត៕
ឧត្តមសេនីយ៍ត្រី អេង ហ៊ី បើកកិច្ចប្រជុំបន្ទាប់ពីការប្រគល់ភារកិច្ច របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
- Post author:Sery Vutha
- Post published:October 2, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ