ព្រះវិហារ៖ ព្រឹកថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តពើងព្រះគោ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ព្រមទាំងនាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ អង្ករ ០២បាវ, ទឹកសុទ្ធ០២កេស, ទឹកក្រូច ០២ កេស, មី០២កេស, ប្រេងចំនួន ៣០លីត្រ និងបច្ច័យប្រគេនដល់ព្រះសង្ឃដើម្បីចូលរួមកសាងសមិទ្ធិផលក្នុងវត្តចំនួន ២,៧៣៨,០០០រៀល។
