ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញកាន់វេនបិណ្ឌទី៩ នៅវត្តគគីរ ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ព្រមទាំងនាំយកគ្រឿងឧបភោគ បរិភោគមួយចំនួន និងសាដក ដើម្បីប្រគេនដល់ព្រះសង្ឃ ដែលចំណាយថវិកាសរុបទាំងអស់ចំនួន ៤,៧៦៤,០០០រៀលផងដែរ។
ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញកាន់វេនបិណ្ឌទី៩ នៅវត្តគគីរ
- Post author:Sery Vutha
- Post published:October 3, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / កីឡា វប្បធម៌ សិល្បៈ