បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី គឹម ដូ និងលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមជាមួយសហការី បាននាំយកអំណោយ របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចូលរួមក្នុងពិធីបុណ្យសពឈ្មោះ លួត សៃ ភេទប្រុស អាយុ ៨៧ឆ្នាំ ស្ថិតនៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ដោយរោគាពាធ អំណោយរួមមាន៖ អង្ករ ០២ការ៉ុង ស្មើ ១០០គីឡូក្រាម ទឹកស៊ីអ៊ីវ ០២យួរ ទឹកត្រី ០២យួរ ទឹកបរិសុទ្ធ ២០យួរ មី០២កេស និងថវិកា ១,២០០,០០០រៀល(មួយលានពីរសែនរៀល)ផងដែរ។
