ភ្នំពេញ៖ អនុវត្តន៍តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងដោយមានការអនុញ្ញាតពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូលអមដោយនាយករង ប្រធានក្រុមយោធាចារ្យ ប្រធានមន្ទីរហ្វឹកហ្វឺន និងមន្ត្រីក្រោមឱវាទ បានជួប ពិភាក្សាការងាររួមមាន ៖
១. ស្នើរសុំការផ្តល់អាហារូបករណ៍បន្តការសិក្សាភាសារបារាំងជូននាយអាវុធហត្ថពីររូប។
២. ស្នើរសុំបន្តបណ្តុះបណ្តាលនាយអាវុធហត្ថពីររូបនេះឱ្យខ្លាយជាគ្រូបង្រៀនភាសារបារាំងនៅសាលាកងរាជអាវុធកំបូលនាពេលខាងមុខ
៣. ស្នើរសុំអេក្រង់ និងម៉ាស៊ីនបញ្ចាំង PowerPoint សម្រាប់ចាប់ដាក់បន្ទប់សិក្សាសាថ្មីចំនួនពីរគ្រឿង។