You are currently viewing លោកនាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម

លោកនាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលសម្តែងការគួរសម។ ក្នុងការជួបសំណេះសំណាលនេះ ក្រុមសមាគមនាវាយុវជនកម្ពុជា ដឹកនាំដោយលោក ស្រ៊ាង គីមលី មានគោលបំណងក្រេបជញ្ជក់នូវអនុសាសន៍ និងបទពិសោធន៍ការងារល្អៗ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ដើម្បីជាប្រទីបមួយសម្រាប់ប្អូនៗ ធ្វើដំណើរទៅទស្សនកិច្ច ទំនាក់ទំនងជាមួយបណ្តាសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ ពិសេសជាមួយសមាគមនាវាយុវជនជប៉ុន។