កណ្តាល៖ ដោយមានការយកចិត្តទុកដាក់ និងទទួលការណែនាំពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក ដឹកនាំដោយលោកវរសេនីយ៍ត្រី សេង រីណូ មេបញ្ជាការស្ដីទីអាវុធហត្ថស្រុក បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនលោកយាយចាស់ជរាទីទ័លក្រឈ្មោះ នៅ ផាត អាយុ ៧១ឆ្នាំ និងជាស្ត្រីម៉េម៉ាយរស់នៅតែម្នាក់ឯងគ្មានទីពឹង ដល់លំនៅដ្ឋាន ស្ថិតនៅចំណុចភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។
