ភ្នំពេញ៖ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅសាលA បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញធ្វើបទឧទ្ទេសនាម ស្តីពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរដ្ឋបាលរាជធានី ខេត្ត ក្នុងវគ្គបំប៉ននាយទាហាន កងរាជអាវុធហត្ថថ្នាក់ឧត្តមសេនីយ៍ ឆ្នាំ២០១៦។