កំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ បានដឹកនាំកម្លាំងក្រោមឱវាទ និងសិក្ខាកាមជំនាន់ទី៤៣ អញ្ជើញកាន់វេនបិណ្ឌទី១០ នៅវត្តភ្នំព្រះធាតុលើ និងវត្តភ្នំព្រះធាតុក្រោម ស្ថិតក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រមទាំងបាននាំយកនូវ បច្ច័យ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃក្នុងវត្តភ្នំព្រះធាតុលើបានបច្ច័យ ៩៥០ដុល្លារ, អង្ករ ៥០០គីឡូក្រាម, ទឹកបរិសុទ្ធ ៣០យួរ, ភេសជ្ជៈ ០៥កេះ , តាជីយាយជី ៥០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រម៉ា០១, អាវយឺត០១ និង ថវិកា ១ម៉ឺនរៀល។
វត្តភ្នំព្រះធាតុក្រោម បានបច្ច័យ ៩៥០ដុល្លារ, អង្ករ ៥០០គីឡូក្រាម, ទឹកសុទ្ធ ៣០យួរ, ភេសជ្ជៈ ០៥កេះ, តាជីយាយជី ៥០នាក់ ក្នុងម្នាក់ៗ ទទួលបាន ក្រម៉ា ០១, អាវយឺត០១, ថវិកា ១ម៉ឺនរៀល។