You are currently viewing លោក វរសេនីយ៍ត្រី មុំ សាម៉ុន នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជូនគ្រួសារក្រីក្រចាស់ជរាគ្មានទីពឹងចំនួន ០៣គ្រួសារ

លោក វរសេនីយ៍ត្រី មុំ សាម៉ុន នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជូនគ្រួសារក្រីក្រចាស់ជរាគ្មានទីពឹងចំនួន ០៣គ្រួសារ

កណ្តាល៖ ដោយមានការយកចិត្តទុកដាក់ និងណែនាំពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាឮ ដឹកនាំដោយលោកវរសេនីយ៍ត្រី មុំ សាម៉ុន មេបញ្ជាការមូលដ្ឋានស្រុក បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួន ចែកជូនគ្រួសារក្រីក្រចាស់ជរាគ្មានទីពឹងចំនួន ០៣គ្រួសារ ដល់លំនៅដ្ឋានមាន៖ ១. លោកយាយ ម៉ន ធឿន អាយុ ៧១ឆ្នាំ នៅមើលចៅចំនួន ០៤នាក់ រស់នៅភូមិខ្លាត្រាំ ឃុំកំពង់លួង, ២. លោកយាយ គី ស្រេង អាយុ ៧០ឆ្នាំ (អតីតចុងភៅនៅអង្គភាព) រស់នៅភូមិសង្វ ឃុំកំពង់លួង និង៣. លោកយាយ ទុយ អន អាយុ ៦៧ឆ្នាំ (ពិការជើង) រស់នៅភូមិអំពិលផ្អែម ឃុំវិហារលួង។
អំណោយដែលមួយគ្រួសារៗទទួលបាន អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, មី, ត្រីខកំប៉ុង, ទឹកបរិសុទ្ធ, អំបិល, ស្ករស និងថវិកាមួយចំនួនទៀត។