You are currently viewing ជនសង្ស័យករណីគ្រឿងញៀនចំនួន ០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែងបង្ក្រាប

ជនសង្ស័យករណីគ្រឿងញៀនចំនួន ០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែងបង្ក្រាប

ព្រៃវែង៖ នៅវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកំលាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាប ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅចំណុច ភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថូ មិថុនា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ។
និងបានចាប់យកវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សចំនួន ០២កញ្ចប់តូច
-ទូរស័ព្ទចំនួន ០២គ្រឿង
– ម៉ូតូ០១គ្រឿង
ក្រោយស្តាប់ចម្លើយជនសង្ស័យខាងលើ នៅវេលាម៉ោង ១៨ និង២០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ភុល សុធា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល និងបានចាប់យកវត្ថុតាងរួមមាន ៖
-ម្សៅក្រាមពណ៌សចំនួន ០១កញ្ចប់តូច
– ទូរស៍ព្ទចំនួន ០១គ្រឿង
– ម៉ូតូចំនួន០១គ្រឿង
បច្ចុប្បន្ន មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី។