You are currently viewing ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បើកកិច្ចប្រជុំ ត្រួតពិនិត្យការងាជំនាញហិរញ្ញវត្ថុប្រចាំខែកញ្ញា

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បើកកិច្ចប្រជុំ ត្រួតពិនិត្យការងាជំនាញហិរញ្ញវត្ថុប្រចាំខែកញ្ញា

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជានាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត ប្រចាំខែកញ្ញា និងទិសដៅខែតុលា ឆ្នាំ២០១៨ ។ កិច្ចប្រជុំនេះមានការចូលរួមពីនាយ នាយរងការិយាល័យ ហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ក៏បានធ្វើការបូកសរុបការងារ និងផ្តាំផ្ញើដល់ជំនាញហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្តទាំងអស់ត្រូវបើកប្រាក់ខែ សម្រាប់ខែតុលា និងប្រាក់ឧបត្ថម្ភសម្រាប់បុណ្យភ្ជុំបិណ្ឌដល់នាយ នាយរងអាវុធហត្ថ ដែលក្នុងម្នាក់ទទួលបាន ៥ម៉ឺនរៀលផងដែរ និងជាពិសេសពង្រឹងការបើកប្រាក់បៀវត្សន៍ដល់ដៃនាយ និងពលអាវុធហត្ថគ្រប់រូប ហាមកាត់លុយគ្រប់ប្រភេទ ហាមចងការលុយនៅតាមអង្គភាព និងហាមដាច់ខាតមិនឱ្យបើកជាកញ្ចប់ ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងរក្សាឯកសារដែលមានការពាក់ព័ន្ធឱ្យបានគង់វង្ស។