កណ្តាល៖ រសៀលថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថ និងជំទាវ ព្រមទាំងឧត្តមសេនីយ៍ មេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ មេបញ្ជាការ បញ្ជាការរង វរសេនាតូច ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេ មេបញ្ជាការរាជធានី ខេត្ត ពុទ្ធបរិស័ទជិត ឆ្ងាយ បានអញ្ជើញទៅសូត្រមន្ត ស្តាប់ធម្មទេសនា នៅវត្តទេពរង្សី ស្ថិតនៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
