បាត់ដំបង ៖ នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០១៨ លោកឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងមន្រ្តីក្រោមឱវាទ បានអញ្ជើញចូលរួមសូត្រមន្ត ក្នុងពិធីកាន់បិណ្ឌវេនទី១២ នៅវត្តដំរីស ស្ថិតនៅភូមិព្រែកទេព សង្កាត់ស្វាយប៉ោ ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពី សំណាក់មេបញ្ជាការរង នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ និងពុទ្ធបរិស័ទ បានបូជាទៀនធូបផា្កភ្ញីចំពោះ ព្រះរតនត្រៃសមាទានសីល ធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្លរ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្ដាន ។ ក្រោយពីបញ្ចប់នៃកម្មពិធីបុណ្យលោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការ និងសហការីបានប្រគេនបច្ច័យចំនួន ១,០០០,០០០រៀល(មួយលានរៀល) អង្ករ១០០ គីឡូក្រាម និងចែកជូនថវិកាបន្តិចបន្តិចដល់តាជី យាយជី៕
ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តដំរីស
- Post author:Sery Vutha
- Post published:October 6, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / កីឡា វប្បធម៌ សិល្បៈ