You are currently viewing ថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថចំនួន ២,៤០០,០០០រៀល ត្រូវបានប្រគល់ជូន នាយអាវុធហត្ថដែលមានជំងឺ ត្រូវវះកាត់នៅមន្ទីរពេទ្យ

ថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថចំនួន ២,៤០០,០០០រៀល ត្រូវបានប្រគល់ជូន នាយអាវុធហត្ថដែលមានជំងឺ ត្រូវវះកាត់នៅមន្ទីរពេទ្យ

កំពង់ស្ពឺ៖រសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូទៅសាកសួរទុក្ខ លោកអនុសេនីយ៍ឯក ហង្ស សុលីន មេបញ្ជាការរងក្រុងច្បារមន ដែលមានលោកមានជំងឺធ្លាយក្រពះ និងតម្រូវឲ្យវះកាត់បន្ទាន់ ។
លោកឧត្តមសេនីយ៍ មេបញ្ជាការបានផ្តាំផ្ញើចំពោះលោកអនុសេនីយ៍ឯកថា អង្គភាពមិនទុកយុទ្ធមិត្តមួយណាចោលនោះទេ បើទោះបីយុទ្ធមិត្តមានជំងឺ ឬត្រូវការចាំបាច់ខ្វះខាតអង្គភាពនឹងចាត់ចែងជូនដើម្បីដោះស្រាយបញ្ហាខ្វះខាតបន្ទាន់ ។ លោកមេបញ្ជាការបន្តថា អង្គភាពនិងបន្តតាមដានជំងឺ បញ្ហាខ្វះខាតមួយចំនួនរបស់យុទ្ធមិត្តយើង ហើយអង្គភាពអាចជួយបន្តនូវការខ្វះខាតទៅតាមលទ្ធភាពរបស់អង្គភាព ៕