-វេលាម៉ោង ០៣ និង១៥នាទី ទៀបភ្លឺ ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៦ កម្លាំង អ.ហ ក្រុងស្ទឹងត្រែង បានចុះបង្ក្រាបបទល្មើសព្រៃឈើមួយកន្លែង នៅចំណុចភូមិគីឡូប្រាំបី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចាប់បានរថយន្ត ចំនួន ០១គ្រឿង ផ្ទុកឈើក្រញូងចំនួន ៤៦៥ដុំ ស្មើនឹង ៧៨៥គីឡូក្រាម, ឈើនាងនួនចំនួន ១៥២ ដុំ ស្មើ ០.៧៧២ ម៉ែត្រគូប, ម្ចាស់បានរត់គេចខ្លួនបាត់។ បច្ចុប្បន្ន រថយន្ត និងវត្ថុតាង បានប្រគល់ជូនខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង។