ព្រះវិហារ៖ ព្រឹកថ្ងៃសៅរ៍ ១២រោច ខែភទ្របទ ឆ្នាំច សំរិទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញកាន់បិណ្ឌរាប់បាតវេនទី១២ នៅវត្តពោធិសិលារាម ស្ថិតក្នុងភូមិអភិវឌ្ឍន៍សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយបាននាំយកសម្ភារៈ និងបច្ច័យប្រគេនព្រះសង្ឃក្នុងវត្តរួមមានបច្ច័យចំនួន ៣,០៤៨,៣០០ រៀល អង្ក០២បាវ ទឹកបរិសុទ្ធ ០២កេស ទឹកក្រូច០២កេស មី០២កេស ប្រេង៣០លីត្រ និងគ្រឿងឧបភោគបរិភោគបរិភោគមួយចំនួនទៀត៕
